នាថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤, វេលាម៉ោង ២:០០នាទីរសៀល,
ឯកឧត្ដម យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីសៀវភៅ “Economic and Social Status, Trends in ASEAN and Cambodia on Fiscal Sustainability in an Open Economy”។ សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាតំណាងមកពីក្រសួង-ស្ថាប័ន និងអគ្គនាយកដ្ឋានក្រោមឱវាទ កសហវ. ពាក់ព័ន្ធ និង លោកសាស្រ្តាចារ្យបណ្ឌិត Shandre Mugan Thangavelu ដែលជាទីប្រឹក្សា នៃ អ.គ.ហ.។